Microsoft ព្រមព្រៀងជាមួយ Novell លើប្រព័ន្ធដំណើរការ Linux
កាលពីថ្ងៃព្រហស្បត្តិ៍ ទី ០២ ខែ តុលា ឆ្នាំ ២០០៦ ម្សិលមិញនេះ ក្រុមហ៊ុន Microsoft បានព្រមព្រៀងគ្នាជាមួយ Novell ដើម្បីអនុញ្ញាតិអោយកម្មវិធីបើកចំហរកូដផ្នែកទន់ (open-source software) អាចដំណើរការលើប្រព័ន្ធដំណើរការ Window។ ជាពិសេសគឺ Window នឹងមិនទាមទារបណ័្ណប៉ាតង់ (patent) ទេសំរាប់អ្នកប្រើប្រាស់ប្រព័ន្ធដំណើរការ Suse Linux និង Novell។
ក្រុមហ៊ុនទាំងពីរព្រមព្រៀងគ្នាលើផ្នែកបច្ចេកវិទ្យាសំខាន់ៗ ៣ គឺ ៖ (១) អនុញ្ញាតិអោយ Linux ដំណើការលើម៉ាស៊ីន Windows និងដូចគ្នាសំរាប់ Windows (២) ការគ្រប់គ្រងសេវា ដែលជួយសំរួលដល់អ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនទាំងពីរ (៣) ទ្រង់ទ្រាយឯកសារ (document format) ដែលអាចប្រើប្រាស់បានលើប្រព័ន្ធដំណើរការទាំងពីរ។
សហប្រតិបត្តិការណ៍រវាងក្រុមហ៊ុនទាំងពីរ ដែលធ្លាប់ជាគូរប្រកួតស៊ីសាច់ហុតឈាមគ្នាអស់រយៈកាលជាយូរមកហើយនោះ វាជាបច្ច័យដ៏ល្អមួយសំរាប់អ្នកប្រើប្រាស់កុំព្យូទ័រ និង ការអភិវឌ្ឍន៍ផ្នែកទន់ក្នុងវិស័យបច្ចេកវិទ្យា។
ដកស្រងពី ៖ http://news.yahoo.com/s/nm/20061103/tc_nm/microsoft_novell_ballmer_dc
